
ដំណើរលំអង (pollination) គឺជាការបញ្ជូនគ្រាប់លំអងពីផ្កាឈ្មោលទៅកាន់ផ្កាញី ដែលធ្វើអោយមានការបង្កកំណើត (fertilization) ក្នុងផ្កាញី ហើយធ្វើអោយមានការផលិតគ្រាប់ និងធ្វើអោយផ្លែរីកធំធាត់។ ជាទូទៅ ដំណើរលំអងនេះកើតឡើងតាមរយៈសត្វល្អិត បក្សី ប្រជៀវ ទឹក ខ្យល់ ឬរុក្ខជាតិខ្លួនឯងក៏អាចធ្វើដំណើរលំអងបានដែរ តាមរយៈស្វ័យដំណើរលំអង (self-pollination) សំរាប់រុក្ខជាតិដែលមានផ្កាបិទ (closed flower)។ ដូចគ្នាដែរ អ្នកបង្កាត់ពូជឪឡឹកអាចធ្វើអោយមានដំណើរលំអងសិប្បនិម្មិត (artificial pollination) ដោយការយកគ្រាប់លំអងនៃផ្កាឈ្មោលរបស់ឪឡឹកទៅប៉ះនឹងស្ទិចម៉ានៃផ្កាញី ដើម្បីបង្កអោយមានការបង្កកំណើត បង្កើតបានជាគ្រាប់ឪឡឹក និងធ្វើអោយផ្លែឪឡឹករីកធំ។ ប្រសិនបើគ្មានដំណើរលំអងទេ ក៏គ្មានការបង្កកំណើត ហើយអូវែនៃផ្កាញី(ក្ដិបឪឡឹកមុនផ្ការីក) ក៏មិនអាចរីកធំក្លាយជាផ្លែឪឡឹកបានដែរ។
ខាងក្រោមនេះ ជារូបភាពបង្ហាញអំពីការធ្វើដំណើរលំអងរបស់ឪឡឹក

សូមចូលរួមកែលំអរនូវចំណុចខ្វះខាត!



