

សួស្ដី!
នាងខ្ញុំ ផាត ផាន់ណា ជាបណ្ឌិតផ្នែកជីវកសិកម្ម ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ពីសាកលវិទ្យាល័យជាតិចនប៊ុក នៃសាធារណរដ្ឋកូរ៉េ និងជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតេម៉ង់ ជីវវិទ្យា ហើយសព្វថ្ងៃបង្រៀនមុខវិទ្យាជាលិកាវប្បកម្មរុក្ខជាតិ នៅដេប៉ាតឺម៉ង់វិស្វកម្មជីរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាងខ្ញុំបង្កើតវ៉េបសាយនេះឡើង ក្នុងគោលបំណងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ជីវិត ដែលនាងខ្ញុំបានជួបប្រទះក្នុងការរស់នៅ ការសិក្សា និងការងារ។ ក្នុងនាម នាងខ្ញុំជាស្ដ្រីខ្មែរម្នាក់ ដែលមានជាតិកំណើតជាកូនកសិករក្រីក្រ ជីរភាពខ្វះខាត តែក៏បានខំតស៊ូពុះពារដើម្បីជីវិតខ្លួនឯង រហូតដល់ទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិត ដែលជាមោទភាពរបស់ខ្លួននាងខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសារ និងប្រទេសជាតិ ទើបនាងខ្ញុំសំរេចចិត្តបង្កើតវ៉េបសាយនេះឡើង ដើម្បីជាជំនួយស្មារតីដល់ស្ត្រីខ្មែរយើង និងផ្តល់សេវាកម្មជំនាញឯកទេសផ្នែកជាលិកាវប្បកម្មរុក្ខជាតិ ជីវបច្ចេកវិទ្យា ដើម្បីរួមចំណែកពង្រឹងវិស័យកសិកម្មទំនើបនៅកម្ពុជា។
ការរើសអើងភេទត្រូវបានបញ្ចប់ហើយ ស្ត្រី និងបុរសមានសិទ្ធិស្មើគ្នា បុរសរៀនបាន ស្ត្រីក៏រៀនបាន អ្វីអ្វីគឺអាស្រ័យលើខ្លួនយើងផ្ទាល់ ថាតើយើងតាំងចិត្តខ្ពស់បែបណាដើម្បីផ្លាស់ប្តូរជោគវាសនាខ្លួនឯង។ ជាតិកំណើតជារឿងដែលយើងមិនអាចជ្រើសរើសបាន តែការខិតខំប្រឹងប្រែងក្នុងជីវិត ដើម្បីធ្វើអោយជីវិតមានភាពល្អប្រសើរ គឺជាអ្វីដែលស្ត្រីគ្រប់រូបជ្រើសរើស និងបង្កើតជោគវាសនាថ្មីអោយខ្លួនឯងបាន។
ខ្ញុំជឿជាក់ថា “ស្ដ្រីខ្មែរអាចធ្វើបាន”
“ស្ត្រីដើម្បីស្ត្រី ស្ត្រីដើម្បីការអភិវឌ្ឍន៍”
សម្រាប់ព៌តមានបន្ថែមអំពីប្រវត្តិការសិក្សា និងសមិទ្ធផលក្នុងការស្រាវជ្រាវ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

