កសិកម្មការអប់រំចំណេះដឹង

ហេតុអ្វីបានជាយើងត្រូវសង់ផ្ទះកញ្ចក់​ ( Greenhouse ) សម្រាប់ដាំដំណាំ?

1.35Kviews

ហេតុអ្វីបានជាយើងត្រូវសង់ផ្ទះកញ្ចក់​ ( Greenhouse ) សម្រាប់ដាំដំណាំ?

ផ្ទះ​កញ្ចក់​ត្រូវ​បាន​សាង​សង់​ឡើង​​ដើម្បី​ការពារ​ដំណាំ​ដាំដុះ​អោយ​ជៀស​ផុត​ពី​កំដៅខ្លាំង​​​ និងត្រជាក់​​ខ្លាំង ការពារខ្យល់​ ជាពិសេស ជៀសផុតពីការយាយីពីសត្វល្អិតបំផ្លាញ​ និងជំងឺមួយចំនួន។​​ ផ្ទះកញ្ចក់បានជួយសម្រួលដល់ការដាំដុះដំណាំជាក់លាក់ណាមួយអោយបានគ្រប់រដូវកាល។ មិនថាដំណាំហូបផ្លែ​ បន្លែ​​ ជាពិសេសរុក្ខជាតិលម្អរ​ គឺសុទ្ធតែអាចដាំដុះបានក្នុងផ្ទះកញ្ចក់សម្រាប់ផលិតកម្មពេញមួយឆ្នាំ​​​ ដើម្បីបំពេញ និងបំរើដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក។​ យ៉ាងណាមិញ​ ការសាងសង់ផ្ទះកញ្ចក់ត្រូវតែសាងសង់តម្រូវតាមអាកាសធាតុតាមតំបន់ ដើម្បីផ្តល់លក្ខខណ្ឌសមស្របសម្រាប់ការដាំដុះប្រភេទដំណាំជាក់លាក់ណាមួយ​ ដែលបុព្វហេតុនេះធ្វើអោយសំណង់ផ្ទះកញ្ចក់មានរចនាប័ទ្មខុសៗគ្នាទាំងលក្ខណៈរូបរាង​ គ្រឿងបរិក្ខារ​ សម្ភារៈសំណង់​ តម្លៃ​​ និងប្រភេទសំណាញ់ផ្តល់ម្លប់ជាដើម។

 

Leave a Response