
ភាគទី៣
កាលថ្នាក់ទី ១ ខ្ញុំរៀនបានលេខ ៦ ដល់ថ្នាក់ទី ២ ប្តូរពីសរសេរអក្សរដោយខ្មៅដៃមកប៊ិចវិញ ការសិក្សាខ្ញុំក៏ប្រែប្រួលដែរ គឺថា ពីលេខ ៦ ឡើងមកដល់លេខ ៤៥ ឃើញថាលេខកើនឡើង តែមានន័យថាការសិក្សាខ្ញុំធ្លាក់ចុះដល់កម្រិតស្រោចស្រង់មិនបានហើយ ជៀសមិនផុតពីរៀនត្រួតថ្នាក់ទេ។ យ៉ាងណាមិញ អ្វីៗក៏ប្រែប្រួលទៅតាមកាលវេលាដែរ ខ្ញុំរៀនត្រួតថ្នាក់ទី២ មួយឆ្នាំ ភ្នែកភ្លឺតែម្តង ខ្ញុំរៀនបានលេខ១ ជាប់តារាងរហូតដល់ចប់ថ្នាក់បឋមសិក្សាថ្នាក់ទី៦។ តែកម្មចង្រៃណាស់ ចូលថ្នាក់ទី៧ភ្លាម ខ្ញុំត្រូវបន្តទៅអនុវិទ្យាល័យដែលមានសិស្សចំរុះមកពីបឋមសិក្សាផ្សេងៗគ្នា ហើយតាំងពីចូលថ្នាក់ទី ៧ កាលណា បាក់ទឹកចិត្តខ្ពាកៗតែម្តងហើយ ព្រោះប្រវត្តិសាស្ត្រ រៀនគណិតវិទ្យាមិនដែលធ្លាក់ សឹងតែ ដប់លើដប់រហូត បែរចង្រៃអី ចូលថ្នាក់ទី៧ភ្លាម ពិន្ទុះគណិតវិទ្យាបានតែ ៣៤ លើ ១០០។ សរុបពិន្ទុះគ្រប់មុខ ឈ្នះគេទៅហើយ ចេញពិន្ទុះគណិតវិទ្យាកាលណានិន្ទេសធ្លាក់ ពីលេខ១ មកដល់លេខ ១៤ ដោយសារអត់ទៅរៀនគួរគណិតជាមួយលោកគ្រូ សង្វាតតែភាសាអង់គ្លេស អាម៉ាសមុខចំពោះមិត្តភក្តិតិចអី លេខ១ ប្រចាំសាលាបឋមសិក្សា ធ្លាក់ដល់លេខ១៤នៅអនុវិទ្យាល័យ? ជិរិតធ្លាក់ចុះរហូតពីពេលនោះមក ធ្លាក់រហូតដល់ថ្នាក់ទី៩ ហៅថាជៅមនុស្សហើយ ប្រលងឆមាស មុខវិទ្យាគីមីវិទ្យាបាន ពិន្ទុះ ៣ លើ៣០ តែសំណាងល្អដែរ ដែលប្រលងឌីប្លូមជាប់។ ចប់ទី៩ ពេលវ៉ាកងទៅរៀនបន្ថែមមុខវិទ្យាគណិតវិទ្យា និងភាសាអង់គ្លេសតិចតួចនៅកំពង់ចាម ២ ខែ ដល់ចូលកងថ្នាក់ទី ១០ ត្រូវមាត់គ្រូអង់គ្លេសស្តីបន្ទោសថា ទៅរៀននៅកំពង់ចាមបានប្រយោជន៍អី បើមកវិញភាសាអង់គ្លេសមិនកើនដដែល។ គាត់មិនគួរបំបាក់ទឹកចិត្តខ្ញុំសោះ ព្រោះការពិតទៅ ខ្ញុំទៅរៀននៅកំពង់ចាមបន្ថែមមែន តែខ្ញុំផ្តោតតែលើគណិតវិទ្យាប៉ុននោះ។ ប៉ុន្តែ ក៏មិនថ្វីដែរ ព្រោះតាំងពីចូលថ្នាក់ទី១០ ពេលណា ខ្ញុំមិនដែលធ្លាក់ចេញពីតារាងកិត្តិយសទេ គឺលេខតិចជាង ៥ រហូត ហើយដល់ថ្នាក់ទី១១ កាន់តែល្អ ព្រោះបានលេខ២ សឹងរាល់ខែ តែអកុសលអីមហិចតាចង់បានលេខ១ មិនដែលបានសំរេចសោះ ពិតជាអស់សង្ឃឹមក្នុងចិត្តណាស់ តស៊ូព្យាយាមយ៉ាងណាក៏មិនដែលបានលេខ១ អស់សង្ឃឹមពេក ក៏ដាក់ចិត្តថា រៀនមិនសំខាន់លើលេខ តែសំខាន់លើចេះ ឈប់ច្រណែនមិត្តដែលបានលេខ១ ពេលបញ្ចប់ថ្នាក់ទី១១។ ថ្នាក់ទី១២ភ្លាម ទឹកចិត្តជ្រះថ្លាណាស់ មិនដែលចង់ប្រជែងអោយបាន លេខ១ទេ រំងាប់ចិត្តពីលេខ១ បានហើយ តែនៅតែតស៊ូរៀនសូត្រជានិច្ច ស្រាប់តែបានលេខ១តែម្តង។ ថ្នាក់ទី១២ នេះហើយដែលជាប្រវត្តិសិក្សាដល់ត្រចាស់ត្រចង់តែម្តង គឺវ៉ាផ្តាច់ លេខ១ ទាំងប្រលងឆមាសទី១ ទី២ និងផ្តាច់ព្រ័ត បាក់ឌុបទូទាំងសាលាតែម្តង។ ប៉ាខ្ញុំពិតជាចិញ្ចឹមខ្ញុំមិនបំបង់បាយមែន។ ហើយខ្ញុំក៏ទទួលបាន អារហារូបករណ៍ បានមករៀននៅភ្នំពេញ បានទាំងអាហារូបករណ៍ពេទ្យមធ្យមទៀត តែបោះបង់ព្រោះត្រូវរៀនជីវវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ណាមួយក៏បានអាហារូបករណ៍រៀនភាសាកូរ៉េក្រៅម៉ោង នៅវិទ្យាស្ថានភាសាបរទេសទៀត ដូចនេះត្រូវតែបោះបង់ការរៀនពេទ្យហើយ។ ជីវិតមានឡើង មានចុះ បើធ្វើអ្វីមួយ ត្រូវធ្វើអោយអស់ពីសមត្ថភាព លទ្ធផលយ៉ាងម៉េច កុំខ្វល់ ព្រោះសេចក្តីតស៊ូព្យាយាម តែងនាំមកនូវសេចក្តីសម្រេចនៅទីបញ្ចប់។
តើមេរៀនជីវិតអ្វីខ្លះដែលអ្នករៀនបានពីអត្ថបទនេះ?



ខ្ញំុចូលចិត្តអត្ថបទអ្នកគ្រូ អានហើយក៍យល់ថាស្រដៀងនឹងជីវិតខ្លួន បើជាសៀវភៅប្រាកដជាល្អ។