គំនិតស្ត្រី

តើស្ដ្រីខ្មែរ​គួរ​សិក្សា​វិទ្យា​សាស្ត្រ​កសិកម្ម និង​រួម​ចំណែក​អោយ​បាន​ច្រើន​ក្នុង​វិស័យ​នេះ​ដែរ​រឺទេ?

835views

​ក្នុង​នាមជា​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​បាន​កើត​លើ​ទឹក​ដី​កសិកម្ម ដែល​មាន​ប្រជាជន​ជិត ៨០% រស់​នៅ​ជនបទ និង​មាន​ចំនួន​ស្ត្រី​ជាង ៥០% នៃ​ចំនួន​ប្រជាជន​សរុប តើ​អ្នក​យល់​ថា អ្នក​គួរ​សិក្សា​វិទ្យា​សាស្ត្រ​កសិកម្ម និង​រួម​ចំណែក​អោយ​បាន​ច្រើន​ក្នុង​វិស័យ​នេះ​ដែរ​រឺទេ?

យោង​តាម​របាយការណ៍​ឆ្នាំ​២០១១ របស់​អង្គការ​ចំនី​អាហារ និង​កសិកម្ម នៃ​អង្គការ​សហប្រជា​ជាតិ​ដែល​ហៅ​កាត់​ថា FAO បាន​អោយ​ដឹងថា ប្រសិន​បើ​ស្ត្រី​នៅ​តំបន់​ជនបទ​មាន​លទ្ធភាព​ទទួល​បាន​ដីធ្លី បច្ចេក​វិទ្យា សេវា​កម្មហិរញ្ញ​វត្ថុ ការ​អប់រំ និង​ទី​ផ្សារ​ដូចជា​បុរស ផលិត​ផល​កសិកម្ម​អាច​នឹង​កើន​ឡើង ហើយ​ចំនួន​អ្នក​អត់ឃ្លានអាចថយ​ចុះ​ពី 100 ទៅ 150 លាន​នាក់។

យោង​តាម​គេហ​ទំព័រ​លើក​កំពស់​ស្ត្រី​ក្នុង​វិស័យ​កសិកម្ម​នៅ​អាហ្វ្រិក បាន​អោយ​ដឹង​ដែរ​ថា
-ការ​មាន​ស្ត្រី​មាន​ស្នា​ដៃ​ការ​ងារ​ល្អ​ប្រសើរ​ក្នុង​វិស័យ​កសិកម្ម​នាំ​ឱ្យ​មាន​កំណើន​ប្រាក់​ចំណូល​ខ្ពស់ និង​ការ​សម្រេច​ចិត្ត​កាន់​តែ​ប្រសើរ ដែល​ផ្តល់​ផលវិជ្ជ​មាន​ចំពោះ​គ្រួសារ​ក្នុង​ការ​ចំណាយ​ថវិកា​រលើ​អាហារ​ូបត្ថម្ភ សុខភាព និង​ការ​អប់រំ​របស់​កុមារ។
-ការ​មាន​ស្ត្រី​កាន់​តែ​ច្រើន​ក្នុង​ការ​ស្រាវជ្រាវ​កសិកម្ម​បញ្ជា​ក់​អោយ​ឃើញ​នូវ​ធនធាន​មនុស្ស​ដ៏​សំខាន់​ដែល​ជា​តំណាង​ឱ្យ​កសិករ​ភាគ​ច្រើន​ដែល​ជាស្រ្តី។

តាម​រយៈ​របាយការណ៍​ឆ្នាំ​២០១៦ ដែល​ធ្វើ​ឡើង​ដោយ​អគ្គ​នាយក​ដ្ឋាន​កសិកម្ម​របស់​ប្រទេស​កម្ពុជា បាន​អោយ​ដឹងថា ក្នុង​ឆ្នាំ​២០១៦ អគ្គ​នាយក​ដ្ឋាន​កសិកម្ម​មាន​ក្របខណ្ឌ​មន្ត្រី​រាជការ​សរុប​ចំនួន ៥៦៨​នាក់ ដែល​ក្នុង​នោះ​ស្ត្រី​មាន​ចំនួន ១៥៣​នាក់ ស្មើ​នឹង ២៧%​នៃ​ចំនួន​មន្ត្រី​សរុប។​នេះ​បង្ហាញ​អោយ​ឃើញ​នូវ​កង្វះខាត​ស្ត្រី​ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍវិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា។ ប្រទេស​ជាតិ​យើង​ពិត​ជា​ត្រូវ​ការ​កម្លាំង​ស្ត្រី ដែល​ជា​កម្លាំង​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​អភិវឌ្ឃ​កសិកម្ម និង​លើក​កំពស់​សេដ្ឋកិច្ច​ជាតិ។

សូម​ចូល​រួម​កែលំអរ​នូវ​ចំណុច​ខ្វះខាត​

Share this article

Leave a Response