សួស្ដី!

នាង​ខ្ញុំ​ ផាត ផាន់ណា ជា​បណ្ឌិត​ផ្នែក​ជីវ​កសិកម្ម ដែលបានបញ្ចប់​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ ពី​សាកល​​វិទ្យា​ល័យជាតិ​ចនប៊ុក នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​អតីត​និស្សិត​នៃ​សាកល​​វិទ្យា​ល័យ​ភូ​មិន្ទភ្នំពេញ ដេប៉ាតេម៉ង់ ជីវ​វិទ្យា ហើយសព្វថ្ងៃបង្រៀនមុខវិទ្យាជាលិកាវប្បកម្មរុក្ខជាតិ នៅដេប៉ាតឺម៉ង់វិស្វកម្មជីរសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នាង​ខ្ញុំ​បង្កើត​វ៉េបសាយ​នេះ​ឡើង ​ក្នុង​គោល​បំណង​ចែក​រំលែក​នូវ​ចំណេះដឹង ​និងបទពិសោធន៍ជីវិត ដែល​នាង​ខ្ញុំ​បាន​ជួប​ប្រទះ​ក្នុង​ការ​រស់​នៅ ការ​សិក្សា​ និង​ការ​ងារ។ ក្នុង​នាម នាង​ខ្ញុំ​ជាស្ដ្រី​ខ្មែរ​ម្នាក់ ដែល​មាន​ជាតិ​កំណើត​ជា​កូន​កសិករ​ក្រីក្រ ជីរភាព​ខ្វះខាត តែ​ក៏​បាន​ខំតស៊ូពុះពារ​ដើម្បី​​ជីវិត​ខ្លួន​ឯង រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ថ្នាក់​បណ្ឌិត ដែល​ជាមោទភាព​របស់​ខ្លួន​នាង​ខ្ញុំ​ផ្ទាល់ ក៏​ដូចជា​គ្រួសារ និង​ប្រទេស​ជាតិ ទើប​នាង​ខ្ញុំ​សំរេច​ចិត្ត​បង្កើត​វ៉េបសាយ​នេះ​ឡើង ដើម្បី​ជា​ជំនួយ​ស្មារតី​ដល់​ស្ត្រី​ខ្មែរ​យើង និងផ្តល់សេវាកម្មជំនាញឯកទេសផ្នែកជាលិកាវប្បកម្មរុក្ខជាតិ ជីវបច្ចេកវិទ្យា ដើម្បីរួមចំណែកពង្រឹងវិស័យកសិកម្មទំនើបនៅកម្ពុជា។

ការ​រើសអើង​ភេទ​ត្រូវ​បាន​បញ្ចប់​ហើយ ស្ត្រី និង​បុរស​មាន​សិទ្ធិ​ស្មើ​គ្នា បុរស​រៀន​បាន ស្ត្រីក៏​រៀន​បាន អ្វី​អ្វី​គឺអាស្រ័យលើ​ខ្លួន​យើង​ផ្ទាល់ ថាតើ​យើង​តាំង​ចិត្ត​ខ្ពស់​បែប​ណា​ដើម្បី​​ផ្លាស់​ប្តូរ​ជោគវាសនា​ខ្លួន​ឯង។ ជាតិ​កំណើត​ជា​រឿង​ដែល​យើង​មិន​អាច​ជ្រើសរើស​បាន តែការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ជីវិត​ ដើម្បី​​ធ្វើ​អោយ​ជីវិត​មាន​ភាព​ល្អ​ប្រសើរ គឺជា​អ្វី​ដែល​ស្ត្រី​គ្រប់រូប​ជ្រើសរើស​ និងបង្កើត​ជោគវាសនា​ថ្មី​អោយ​ខ្លួន​ឯង​បាន។ 

ខ្ញុំជឿជាក់ថា “ស្ដ្រីខ្មែរអាចធ្វើបាន”

“ស្ត្រីដើម្បីស្ត្រី ស្ត្រីដើម្បីការអភិវឌ្ឍន៍”

សម្រាប់ព៌តមានបន្ថែមអំពីប្រវត្តិការសិក្សា និងសមិទ្ធផលក្នុងការស្រាវជ្រាវ សូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

  1. Phat Phanna: An agricultural biology PhD student in South Korea | Phnom Penh Post
  2. 새전북신문 (sjbnews.com)
  3. 새전북신문 (sjbnews.com)
  4. [클릭이사람] 캄보디아의 우장춘을 꿈꾼다 팟판나 2015.11.22(일) – YouTube
  5. repository.pertanian.go.id/bitstream/handle/123456789/9301/Book_Boosting-the_big_data.pdf?sequence=1
  6. Effects of hydropriming and explant origin on in vitro culture and frequency of tetraploids in small watermelons | SpringerLink
  7. Microsoft Word – 42-14-853 final2_Revised.doc (pakbs.org)
  8. JAKO201502150665775.pdf (koreascience.or.kr)
  9. Optimization of Regeneration in Watermelon Tissue Culture – 한국원예학회 학술발표요지 – 한국원예학회 : 논문 – DBpia, 연구를 돕는 똑똑한 학술콘텐츠 플랫폼
  10. Enhancement of Seed Germination and Uniformity in Triploids – 한국원예학회 학술발표요지 – 한국원예학회 : 논문 – DBpia, 연구를 돕는 똑똑한 학술콘텐츠 플랫폼
  11. The effect of hydropriming and explants on shoot initiation and tetraploids in small watermelons -Proceedings of the Korean Society of Crop Science Conference | Korea Science
  12. Enhancement of Seed Germination and Uniformity of Triploid Watermelon in Bed Soil – 한국원예학회 학술발표요지 – 한국원예학회 : 논문 – DBpia, 연구를 돕는 똑똑한 학술콘텐츠 플랫폼
  13. Identification of Tetraploids from Tissue Culture of Small Type Diploid Watermelon – 한국원예학회 학술발표요지 – 한국원예학회 : 논문 – DBpia, 연구를 돕는 똑똑한 학술콘텐츠 플랫폼
  14. 저온기 3배체 수박 및 불임화분을 이용한 씨 없는 수박 생산 – 한국원예학회 학술발표요지 – 한국원예학회 : 논문 – DBpia, 연구를 돕는 똑똑한 학술콘텐츠 플랫폼
  15. RUPP – Master of Master of Science in Biodiversity Conservation recent student theses
  16. https://www.darwininitiative.org.uk/documents/EIDPO028/22232/EIDPO028 FR – edited.pdf
  17. 5d8f7102ba39b831163653.pdf (pertanian.go.id)
  18. #LowerMekongInitiative Instagram posts – Gramho.com
  19. ASEAN Youth Career Mentorship Program PROGRAM … https://www.aseankorea.org › downloadFile2 (google.com)