កសិកម្មការអប់រំចំណេះដឹង

ហេតុអ្វីត្រូវបង្កើតឪឡឹកតេត្រាប្លូអ៊ីត? ហើយត្រូវបង្កើតដោយរបៀបណា?

1.33Kviews

ហេតុ​​អ្វី​ត្រូវ​បង្កើត​ឪឡឹក​តេត្រាប្លូអ៊ីត​?

ក្នុង​ធម្មជាតិ​ ឪឡឹក​មាន​គ្រាប់​ ដែល​យើង​ញ៉ាំ គឺ​ជា​ឪឡឹក​ឌីប្លូអ៊ីត ដែល​មាន 2 sets ក្រូម៉ូសូម​។ ឪឡឹក​អត់​គ្រាប់​ (seedless watermelon) គឺ​ជា​ផ្លែ​របស់​ឪឡឹក​ទ្រីប្លូអ៊ីត (triploid watermelon) ដែល​បាន​មក​ពី​ការ​បង្កាត់​ឪឡឹក​ឌីប្លូអ៊ីត (diploid watermelon) ជា​មួយ​ឪឡឹក​តេត្រាប្លូអ៊ីត​ (tetraploid watermelon) ដោយ​យក​គ្រាប់​លំអង​ឪឡឹក​ឌីប្លូអ៊ីត​អោយ​ធ្វើ​ដំណើរ​លំអង​ជា​មួយ​ ផ្កា​ញី​នៃ​ឪឡឹក​តេត្រាប្លូអ៊ីត។  ដូច្នេះ ដើម្បី​បង្កើត​ឪឡឹក​អត់​គ្រាប់​បាន អ្នក​បង្កាត់​ពូជ​ឪឡឹក​ត្រូវ​តែ​ បង្កើត​ឪឡឹក​តេត្រាប្លូអ៊ីត​ជា​មុន​សិន​។ 

តើឪឡឹកតេត្រាប្លូអ៊ីតត្រូវបានបង្កើតឡើងដោយរបៀបណា?

ដើម្បី​បង្កើត​ឪឡឹក​តេត្រាប្លូអ៊ីត​ ដែល​មាន​ 4 sets ក្រូម៉ូសូម​បាន អ្នក​វិទ្យាសាស្ដ្រ​អាច​ប្រើ​ សារធាតុ​ដែល​យើង​ហៅ​ថា​ កុលស៊ីស៊ីន “colchicine” (Kihara, 1951; Stoner and Johson) ដែល​ជា​សារធាតុ​បង្អាក់​ការ​ធ្វើ​ចំនែក​មីតូស​ (antimitotic agents) ក្នុង​កោសិកា​​ធ្វើ​អោយ​​ក្រូម៉ូសូម​នៅ​ក្នុង​កោសិកា​ឌីប្លូអ៊ីត​កើន​ឡើង​ទ្វេ​ដង​ក្លាយ​ជា​កោសិកា​តេត្រាប្លូអ៊ីត។  ក្រៅ​ពី​វិធីសាស្ត្រ​នេះ អ្នក​វិទ្យាសាស្ត្រ​អាច​ផលិត​ឪឡឹក​តេត្រាប្លូអ៊ីត​បាន​តាម​រយៈ​​ការ​បណ្តុះ​​ជាលិកា​ (tissue culture)  ដោយ​ត្រួត​ពិនិត្យ​រក​កូន​ឪឡឹក​ចេញ​ពី​ជាលិកា​វប្បកម្ម​​ដែល​រង​​បំរែ​បំរួល​សេនេទិច​ទៅ​លើ​ចំនួន​ក្រូម៉ូសូម​ ដែល​ធ្វើ​អោយ​កោសិកា​ឌីប្លូអ៊ីត​ក្លាយ​ជា​កោសិកា​តេត្រាប្លូអ៊ីត (Phat et al., 2017)។

ខាងក្រោមនេះជារូបភាពបង្ហាញអំពី​ការ​បង្កើត​ឪឡឹក​តេត្រាប្លូអ៊ីត​តាម​រយៈ​ជាលិកា​វប្បកម្ម​ ដែល​នាំ​ទៅ​ដល់​ការ​បង្កើត​ឪឡឹក​អត់​គ្រាប់​៖

Leave a Response