
ហេតុអ្វីបានជាយើងត្រូវសង់ផ្ទះកញ្ចក់ ( Greenhouse ) សម្រាប់ដាំដំណាំ?
ផ្ទះកញ្ចក់ត្រូវបានសាងសង់ឡើងដើម្បីការពារដំណាំដាំដុះអោយជៀសផុតពីកំដៅខ្លាំង និងត្រជាក់ខ្លាំង ការពារខ្យល់ ជាពិសេស ជៀសផុតពីការយាយីពីសត្វល្អិតបំផ្លាញ និងជំងឺមួយចំនួន។ ផ្ទះកញ្ចក់បានជួយសម្រួលដល់ការដាំដុះដំណាំជាក់លាក់ណាមួយអោយបានគ្រប់រដូវកាល។ មិនថាដំណាំហូបផ្លែ បន្លែ ជាពិសេសរុក្ខជាតិលម្អរ គឺសុទ្ធតែអាចដាំដុះបានក្នុងផ្ទះកញ្ចក់សម្រាប់ផលិតកម្មពេញមួយឆ្នាំ ដើម្បីបំពេញ និងបំរើដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនទូទាំងពិភពលោក។ យ៉ាងណាមិញ ការសាងសង់ផ្ទះកញ្ចក់ត្រូវតែសាងសង់តម្រូវតាមអាកាសធាតុតាមតំបន់ ដើម្បីផ្តល់លក្ខខណ្ឌសមស្របសម្រាប់ការដាំដុះប្រភេទដំណាំជាក់លាក់ណាមួយ ដែលបុព្វហេតុនេះធ្វើអោយសំណង់ផ្ទះកញ្ចក់មានរចនាប័ទ្មខុសៗគ្នាទាំងលក្ខណៈរូបរាង គ្រឿងបរិក្ខារ សម្ភារៈសំណង់ តម្លៃ និងប្រភេទសំណាញ់ផ្តល់ម្លប់ជាដើម។




