បទពិសោធន៍​ជីវិត

មេរៀនជីវិត

485views

ភាគទី៣

កាលថ្នាក់ទី​ ១​ ខ្ញុំរៀនបានលេខ ៦ ដល់ថ្នាក់ទី ២ ប្តូរពីសរសេរអក្សរដោយខ្មៅដៃមកប៊ិចវិញ ការសិក្សាខ្ញុំក៏ប្រែប្រួលដែរ គឺថា ពីលេខ ៦ ឡើងមកដល់លេខ ៤៥ ឃើញថាលេខកើនឡើង តែមានន័យថាការសិក្សាខ្ញុំធ្លាក់ចុះដល់កម្រិតស្រោចស្រង់មិនបានហើយ ជៀសមិនផុតពីរៀនត្រួតថ្នាក់ទេ។​ យ៉ាងណាមិញ អ្វីៗក៏ប្រែប្រួលទៅតាមកាលវេលាដែរ ខ្ញុំរៀនត្រួតថ្នាក់ទី២​ មួយឆ្នាំ ភ្នែកភ្លឺតែម្តង ខ្ញុំរៀនបានលេខ១​ ជាប់តារាងរហូតដល់ចប់ថ្នាក់បឋមសិក្សាថ្នាក់ទី៦។​ តែកម្មចង្រៃណាស់ ចូលថ្នាក់ទី៧ភ្លាម ខ្ញុំ​ត្រូវ​បន្ត​ទៅ​អនុវិទ្យាល័យ​ដែល​មាន​សិស្ស​ចំរុះ​មក​ពី​បឋម​សិក្សា​ផ្សេងៗ​គ្នា ហើយ​​តាំង​ពី​ចូល​ថ្នាក់​ទី ៧ កាលណា បាក់​ទឹកចិត្ត​ខ្ពាកៗ​តែ​ម្តង​ហើយ ព្រោះ​ប្រវត្តិសាស្ត្រ​ រៀនគណិតវិទ្យាមិនដែលធ្លាក់ សឹងតែ ដប់លើដប់រហូត បែរចង្រៃអី ចូលថ្នាក់ទី​៧ភ្លាម ពិន្ទុះគណិតវិទ្យាបានតែ ៣៤​ លើ ១០០។​ សរុបពិន្ទុះគ្រប់មុខ ឈ្នះគេទៅហើយ ចេញពិន្ទុះគណិតវិទ្យា​កាលណានិន្ទេសធ្លាក់ ពីលេខ១​ មកដល់លេខ ១៤ ដោយសារអត់ទៅរៀនគួរគណិតជាមួយលោកគ្រូ សង្វាតតែភាសាអង់គ្លេស អាម៉ាសមុខចំពោះមិត្តភក្តិតិចអី លេខ១ ប្រចាំសាលាបឋមសិក្សា ធ្លាក់ដល់លេខ១៤នៅអនុវិទ្យាល័យ? ជិរិតធ្លាក់ចុះរហូតពីពេលនោះមក ធ្លាក់រហូតដល់ថ្នាក់ទី៩ ហៅថាជៅមនុស្សហើយ ប្រលងឆមាស មុខវិទ្យាគីមីវិទ្យាបាន ពិន្ទុះ ៣​ លើ៣០ តែសំណាងល្អដែរ ដែលប្រលងឌីប្លូមជាប់។ ចប់ទី៩ ពេលវ៉ាកងទៅរៀនបន្ថែមមុខវិទ្យាគណិតវិទ្យា និងភាសាអង់គ្លេសតិចតួចនៅកំពង់ចាម ២ ខែ ដល់ចូលកងថ្នាក់ទី ១០ ត្រូវមាត់គ្រូអង់គ្លេសស្តីបន្ទោសថា ទៅ​រៀន​នៅ​កំពង់ចាម​បាន​ប្រយោជន៍​អី បើមកវិញភាសាអង់គ្លេសមិនកើនដដែល​។ គាត់មិនគួរបំបាក់ទឹកចិត្តខ្ញុំសោះ ព្រោះការពិតទៅ ខ្ញុំទៅរៀននៅ​កំពង់ចាមបន្ថែមមែន តែខ្ញុំផ្តោតតែលើគណិតវិទ្យាប៉ុននោះ។ ប៉ុន្តែ ក៏មិនថ្វីដែរ ព្រោះតាំងពីចូលថ្នាក់ទី១០ ពេលណា ខ្ញុំមិនដែលធ្លាក់ចេញពីតារាងកិត្តិយសទេ​ គឺលេខតិចជាង ៥ រហូត ហើយដល់ថ្នាក់ទី១១​ កាន់តែល្អ ព្រោះបានលេខ២ សឹងរាល់ខែ តែអកុសលអីមហិចតាចង់បានលេខ១ មិន​ដែល​បាន​សំរេច​សោះ ពិតជាអស់សង្ឃឹមក្នុងចិត្តណាស់ តស៊ូព្យាយាមយ៉ាងណាក៏មិនដែលបានលេខ១ អស់សង្ឃឹមពេក ក៏ដាក់ចិត្តថា រៀន​មិន​សំខាន់​លើ​លេខ​ តែសំខាន់លើចេះ ឈប់ច្រណែនមិត្តដែលបានលេខ១ ពេលបញ្ចប់ថ្នាក់ទី១១។ ថ្នាក់ទី១២ភ្លាម ទឹកចិត្តជ្រះថ្លាណាស់ មិន​ដែល​ចង់​ប្រជែង​អោយ​បាន​ លេខ១ទេ​ រំងាប់​ចិត្ត​ពី​លេខ១ បានហើយ តែនៅតែតស៊ូរៀនសូត្រជានិច្ច ស្រាប់តែបានលេខ១​តែម្តង។​ ថ្នាក់ទី១២ នេះ​ហើយ​ដែល​ជា​ប្រវត្តិសិក្សាដល់ត្រចាស់ត្រចង់តែម្តង គឺវ៉ាផ្តាច់ លេខ១ ទាំងប្រលងឆមាសទី១ ទី២ និងផ្តាច់ព្រ័ត បាក់ឌុបទូទាំងសាលាតែម្តង។​ ប៉ា​ខ្ញុំ​ពិត​ជាចិញ្ចឹមខ្ញុំមិនបំបង់បាយមែន។​ ហើយខ្ញុំក៏ទទួលបាន អារហារូបករណ៍ បានមករៀននៅភ្នំពេញ បាន​ទាំង​អាហារូបករណ៍​ពេទ្យ​មធ្យម​ទៀត តែបោះបង់ព្រោះត្រូវរៀនជីវវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភំ្នពេញ ណា​មួយ​ក៏​បាន​អាហារូបករណ៍​រៀន​​ភាសា​កូរ៉េ​ក្រៅ​ម៉ោង នៅ​វិទ្យាស្ថាន​ភាសាបរទេស​ទៀត ដូចនេះត្រូវតែបោះបង់ការរៀនពេទ្យហើយ។ ជីវិតមានឡើង មានចុះ បើធ្វើអ្វីមួយ ត្រូវធ្វើអោយអស់ពី​សមត្ថភាព លទ្ធផល​យ៉ាង​ម៉េច កុំខ្វល់ ព្រោះសេចក្តីតស៊ូព្យាយាម តែងនាំមកនូវសេចក្តីសម្រេចនៅទីបញ្ចប់។

តើមេរៀនជីវិតអ្វីខ្លះដែលអ្នករៀនបានពីអត្ថបទនេះ?

Share this article

1 Comment

Leave a Response