បទពិសោធន៍​ជីវិត

មេរៀនជីវិត

872views

ការជួបនឹងវិបត្តិក្នុងជីវិត ជារឿងធម្មតាសំរាប់ស្ដ្រី ជិតឈានចូលដល់វ័យ៣០ ឆ្នាំ។ យើងប្រហែលជាមានអារម្មណ៍ចេះតែសង្ស័យ ខ្វល់ខ្វាយ សោកស្តាយ ខកចិត្ត ជួបប្រទះតែភាពឯកា និងការបាក់ទឹកចិត្ត។ តែទោះយ៉ាងណាក៏ដោយ មានរឿងដ៏អស្ចារ្យជាច្រើន ដែលស្ថិតនៅពីក្រោយវិបត្ដិជីវិតទាំងនោះ ដែលរួមមានដូចជា ការបង្រៀនអ្នកអំពីរបៀបដោះស្រាយបញ្ហា របៀបគ្រប់គ្រងពេលវេលាលំបាកៗ និងការធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវជាដើម។

ដូច្នេះហើយយើងត្រូវ

~ មានជំនឿលើខ្លួនឯង និងចេះស្វែងយល់ពីខ្លួនឯង

~ ធ្វើអ្វីដែលអ្នកចូលចិត្ត និងធ្វើអ្វីថ្មីដើម្បីរកអោយឃើញអ្វី ដែលអ្នកពិតជាចង់ធ្វើ និងក្តីសុបិន្តយូរអង្វែងរបស់អ្នក

~ អ្នកមិនដឹងថាអ្នកពិតជាចូលចិត្តធ្វើអ្វីទេ ប្រសិនបើអ្នកមិនធ្លាប់ធ្វើវា

~ រកអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្តហើយកំណត់អត្ថន័យ “សុភមង្គលពិត” តើមានន័យយ៉ាងណាចំពោះអ្នក?

~ ចងចាំថាអ្វីៗគ្រប់យ៉ាង អាចធ្វើទៅបាន; គ្មាននរណាម្នាក់អាចរុញច្រានជីវិតអ្នកបានទេ ប្រសិនបើអ្នកមិនអនុញ្ញាត

Leave a Response